មនុស្សចែកចេញជា ៤ ពួក គឺ៖
១. មនុស្សមនុស្សោ (រូបជាមនុស្ស ចិត្តជាមនុស្ស មានមនុស្សធម៌) ។
២. មនុស្សទេវោ (រូបជាមនុស្ស ចិត្តជាទេវតា មានសីលធម៌ខ្ពង់ខ្ពស់) ។
៣. មនុស្សបេតោ (រូបមនុស្ស ចិត្តជាប្រេត)
៤. មនុស្សតិរច្ឆានោ (រូបជាមនុស្ស ចិត្តជាសត្វតិរច្ឆាន) ។
វណ្ណៈណាក៏ដោយ ទោះស្តេចក្តី, នាម៉ឺនមន្រ្តីក្តី,
រាស្រ្តសមញ្ញក្តី បើក្នុងបច្ចុប្បន្ននេះប្រព្រឹត្តអាក្រក់
សាងបាបកម្ម កាចសាហាវយង់ឃ្នង នឹងត្រូវចាត់ចូលក្នុងជំពូក
មនុស្សបេតោ ឬមនុស្សតិរច្ឆានោ ។ ប៉ុន្តែបើប្រព្រឹត្តល្អ
សាងកុសលធម៌ សាងបារមី បំពេញនូវទសពិធរាជធម៌
នឹងត្រូវចាត់ចូលក្នុងជំពូក មនុស្សមនុស្សា ឬមនុស្សទេវោ ។
តាមទ្រឹស្តីពុទ្ធនិយម ផលនៃកម្មក្នុងបច្ចុប្បន្ន
នាំមនុស្សទាំងបួនជំពូកនេះ ឲ្យយោនយកកំណើត កើតនៅអនាគតជាតិ
ដូចខាងក្រោមនេះ ៖
មនុស្សមនុស្សោ ចាប់ជាតិជាមនុស្ស។
មនុស្សទេវោ ចាប់ជាតិជាទេវតា ។
មនុស្សបេតោ ចាប់ជាតិជាប្រេត ។
មនុស្សតិរច្ឆានោ ចាប់ជាតិជាសត្វតិរច្ឆាន ។
សត្វលោកដឹកនាំដោយ ចិត្ត ។ ចិត្តនេះហើយ
ដែលបញ្ជាមនុស្សឲ្យប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ។ ចិត្តនេះហើយ
ដែលមនុស្សទូន្មានបានដោយកម្រ ។ ការពិត
ចិត្តជាធម្មជាតិស្អាតផូរផង់ ពន្លឺត្រចះត្រចង់ពីកំណើត
ប៉ុន្តែចិត្តនេះ កាលបើមានឧបក្កិលេសចូលទៅរុំព័ទ្ធ
ក៏បណ្តោយឲ្យយើងប្រព្រឹត្តនូវអកុសលកម្មផ្សេងៗ ។
ដូចនេះហើយ បានជាពុទ្ធសាសនិកជន ដែលមានជំនឿមុតមាំលើ កម្មផល
នាំគ្នាខំហាត់ពត់លត់ដំចិត្ត ខំជម្រះមន្ទិលសៅហ្មង
ខំប្រព្រឹត្តនូវកុសលកម្ម ដើម្បីកសាងខ្លួន ឲ្យបានកើតជាមនុស្ស
ឬ ទេវតា នៅអនាគតជាតិ ។ ការអប់រំបន្ទុំចិត្ត
ឲ្យបរិសុទ្ធស្រស់ស្អាត
ពុទ្ធបរិស័ទធ្វើឡើងតាមរយៈការធ្វើបុណ្យឬបុញ្ញកម្ម ។
ដកស្រង់ចេញពីសៀវភៅ " ទ្រឹស្តីកម្មផល " រៀបរៀងដោយ ឈុន-គឹមអៀក
No comments:
Post a Comment