Saturday, August 29, 2015

ជំនះ​នូវ​អំពើ​អាក្រក់ Overcome evil


ជំនះ​នូវ​អំពើ​អាក្រក់
 
តើ​យើង​អាច​ធ្វើ​យ៉ាង​ណា ដើម្បី​ជំនះ​នូវ​កម្ម​អាក្រក់​ដែលយើង​បាន​ធ្វើ​រួច​ហើយ?
យោង​តាម​ច្បាប់​កម្ម​ផល កុសល​កម្ម​មិន​អាច​កំចាត់​ចោល​នូវ​អកុសល​កម្ម​បាន​ដោយ​ងារៗ​ទេ។ ប៉ុន្តែ​គ្រប់​សកម្មភាព​ដែល​យើង​បាន​ធ្វើ​រួច​ហើយ នឹង​មាន​ផល​របស់​វា ទោះ​ឆាប់ៗ​ ឬ​យូរ។

ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​បាន​យក​អំបិល​នៅ​ក្នុង​ទន្លេ មក​ធ្វើ​ការ​ប្រៀប​ធៀប ពេល​ព្រះអង្គ​ទ្រង់​ផ្ដល់នូវ​ឱវាទ​ដល់​បរិស័ទ​របស់​ព្រះអង្គ​ដើម្បី​កាត់​ បន្ថយ​នូវ​ឥទ្ធិពល​នៃ​កម្ម​អាក្រក់។ ព្រះអង្គ​ទ្រង់​បាន​សម្ដែង​ថា​ អំបិល​មួយ​ស្លាប​ព្រា​អាច​ធ្វើ​ឲ្យ​ទឹក​មួយ​កែវ​ប្រៃ​បាន ប៉ុន្តែ​អំបិល​មួយ​ស្លាប​ព្រា​នេះ​មិន​អាច​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​ទឹក​ទន្លេ​ ប្រៃ​ទេ។ ចូរ​អនុវត្ត​កាត់​បន្ថយ​នូវ​អកុសល​កម្ម​ដែល​អ្នក​បាន​ធ្វើ​រួច​ហើយ ដោយ​ព្យាយាម​ប្រឹង​ប្រែង​ធ្វើ​នូវ​អំពើ​ល្អ​ឲ្យ​បាន​ច្រើនឡើងៗ។ ហើយ​ការ​ធ្វើ​កម្ម​ល្អ​ក្នុង​ទី​នេះ គឺ​បាន​ដល់​ការ​ធ្វើ​បុណ្យ​ចែកទាន ការ​រក្សា​សីល និង​ការ​ចម្រើន​ភាវនា។
ចូរ​កុំ​ប្រមាថ​នូវ​អំពើ​បុណ្យ​ដោយ​និយាយ​ថា វា​មាន​ប្រមាណ​តិច​នឹង​មិន​ឲ្យ​ផល។ តំណក់​ទឹក​ភ្លៀង​តែង​បំពេញ​នូវ​ពាង​ដែល​បើក​ចំហ។
យ៉ាង​ណាមិញ​ ជន​ជា​បណ្ឌិតតែង​តែ​សន្សំ​នូវ​អំពើ​បុណ្យ​ បន្តិច​ម្ដងៗ​យ៉ាង​ដូច្នោះ​ឯង។
 
ដក​ស្រង់​ចេញ​ពី​សៀវភៅ ឋានសួគ៌សម្រាប់មនុស្សល្អ
 http://voeurnkimlon.blogspot.com/

No comments:

Post a Comment