Saturday, August 29, 2015

ព្រះពុទ្ធ Buddha



ព្រះពុទ្ធ ​គឺ​ជា​សាស្តា​នៃ​ព្រះពុទ្ធសាសនា​ដែល​មាន​ព្រះនាម​ដើម​ជា​សិទ្ធត្ថគោតម។ សិទ្ធត្ថ​កុមារ​ជា​ព្រះរាជបុត្រ​នៃ​ព្រះបាទសុទ្ធោទនៈ ​និង​ព្រះនាង​សិរិមហាមាយា។
ព្រះអង្គ ​ជា​ពូជសាក្យវង្ស​ដែល​មាន​ព្រះរាជ​និវេសដ្ឋាន​ នៅ​ក្រុង​កបិល​វត្ថុ​នៃ​ដែន​សក្ក​ជនបទ​ជា​ប្រទេស​ចំណុះ​ឲ្យ​ដែន​កោសល មាន​ព្រះ​បាទ​បសេនទិ​គ្រង​រាជ្យ​មាន​ក្រុង​សាវត្ថី​ជា​រាជធានី។ ​ព្រះសិទ្ធត្ថ​កុមារ​ប្រសូតិ​ក្នុង​​ឧទ្យានលុម្ពិនី​(​សព្វ​ថ្ងៃ​ស្ថិត​នៅ​ ប្រទេស​ នេប៉ាល់​)​ក្នុង​រវាង​ព្រះរាជនិវត្តន៍​ទៅ​កាន់​មាតុ​ប្រទេស​នៃ​ព្រះនាង​ សិរិមហាមាយា​ព្រះពុទ្ធមាតា។ ព្រះអង្គ​រៀប​អភិសេក​ជាមួយ ព្រះនាង​យសោធរា​(ពិម្ពា)​រាជបុត្រី​នៃ​ព្រះបាទ​សុប្បពុទ្ធ និង​ព្រះនាង​បមិត្តា​ព្រះរាជកនិដ្ឋាពៅ​នៃ​ព្រះបាទសុទ្ធោទនៈ​ផ្ទាល់​​កាល ព្រះជន្មាយុ​១៦​ព្រះវស្សា ហើយ​ត​មក​ព្រះជន្មាយុ​បាន​២៩​ព្រះវស្សា​ ព្រះនាង​ពិម្ពាទេវី​ក៏​បាន​ប្រសូតិ​ព្រះរាហុលនា​ថ្ងៃ​ពេញ​បូរមី​ព្រះ ចន្ន្រ​ពេញ​វង់​ដែល​ស្របពេល​ជា​មួយ​នោះ​ព្រះសិទ្ធត្ថ​រាជ​កុមារ​ក៏​បាន​ចេញ​ សាង​ព្រះផ្នួស​ធ្វើ​ទុក្ករកិរិយា​៦​ព្រះវស្សា ហើយ​ក្រោយ មក​បាន​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិញ្ញាណ​ក្រោម​គល់​ពោធិព្រឹក្ស​នា​ មាត់​ស្ទឹង​នេរញ្ជរា ​ (ពុទ្ធគយា​សព្វ​ថ្ងៃ)។ ព្រះធម៌​ដែល​ព្រះ អង្គបាន​ត្រាស់​ដឹង​នោះ​ហើយ​បាន​ពុទ្ធាភិសេក​ព្រះអង្គ​ឲ្យ​បាន​ជា​ អង្គព្រះសម្មាសម្ពុទ្ធ ឬ​ព្រះពុទ្ធ​នេះ​ឯង។

 
http://voeurnkimlon.blogspot.com/

No comments:

Post a Comment