គ្មានសិស្សនិស្សិតណា
មិនចង់រៀនឱ្យពូកែ និងទទួលបានពិន្ទុល្អនោះទេ។
ពួកគេម្នាក់ៗដឹងច្បាស់ណាស់ថា
ជីវិតជាសិស្សនិស្សិតត្រូវតែបំពេញតួនាទីជាអ្នកសិក្សារៀនសូត្រ
ប៉ុន្តែសិស្សនិស្សិតមួយចំនួនធំ បានថ្លែងដាក់គ្នាថា រៀនមិនចូល
មិនចង់អានសៀវភៅ មិនហ៊ានសួរគ្រូ និងអ្នកខ្លះទៀត
ខំរៀនដែរតែនៅតែមិនចេះ មិនចាំដដែល។ ល។ ដើម្បីដោះស្រាយកង្វល់ទាំងនេះ
សិស្សនិស្សិតគួរតែអនុវត្តន៍តាមគន្លឹះជោគជ័យរបស់សិស្សពូកែ
ដូចខាងក្រោម៖
១. ដាក់ការសិក្សាជាចំណុចអាទិភាព៖
សិស្សដែលជោគជ័យគេតែងតែកត់ត្រាក្នុងចិត្តថា ការសិក្សា អានសៀវភៅ
ធ្វើលំហាត់ ធ្វើកិច្ចការសាលា គឺជាអាទិភាពទីមួយ។
២. គោរពពេលវេលា៖ អ្នកមានវិជ្ជាជ្រៅជ្រះបាននិយាយថា
«ការបង្ហាញខ្លួន គឺជាផ្នែកមួយនាំការច្បាំង»
ប្រសិនបើអ្នកមិនអាចប្ដេជ្ញាចិត្ត ដើម្បីបង្ហាញ
និងមិនគោរពពេលវេលាឱ្យបានទៀងទាត់ទេ
នោះអ្នកនឹងមិនអាចក្លាយជាអ្នកសិក្សារៀនសូត្របានទេ។
៣. ធ្វើកិច្ចការដោយសុចរិត និងឥតលាក់លាម៖
អ្នកត្រូវធ្វើកិច្ចការដោយប្រើសមត្ថភាពរបស់ខ្លួន
គឺជៀសវាងលួចចម្លងតាមអ្នកដទៃ។ ការលួចនូវគំនិតអ្នកដទៃ
មិនអាចជួយអ្នកឱ្យសម្រេចបានជោគជ័យនោះទេ
ព្រោះវានឹងធ្វើឲ្យអ្នកបាត់បង់តម្លៃក្នុងនាមជាអ្នកសិក្សា ជាពិសេស
ធ្វើឲ្យអ្នកមិនមានមូនដ្ឋានចំណេះដឹងផ្ទាល់ខ្លួន។
៤. យកចិត្តទុកដាក់ និងមករៀនជាប្រចាំ៖ នៅពេលដែលអ្នកមករៀនទៀងទាត់
អ្នកអាចជជែកពិភាក្សាជាមួយមិត្តភក្តិ
ជាពិសេសអ្នកអាចស្ដាប់ការពន្យល់របស់លោកគ្រូអ្នកគ្រូ។
វិធីនេះជួយឲ្យខួរក្បាលរបស់អ្នកបើកទទួលយកអ្វីដែលថ្មី។ បន្ថែមពីនេះ
អ្នកត្រូវយកចិត្តទុកដាក់រៀនសូត្រ ប្រសិនបើអ្នកចំណាយពេល១ម៉ោងដើម្បីរៀនមេរៀនមួយ អ្នកគួរតែចំណាយពេល១០ទៅ១៥នាទី ដើម្បីអនុវត្តន៍
និងរម្លឹកមេរៀននោះឡើងវិញ។
៥. កុំយកខ្លួនឯងទៅប្រៀបជាមួយអ្នកដទៃ៖ សិស្សជោគជ័យ
គឺជោគជ័យទៅលើអ្វីដែលគេបានកំណត់ គេមិនខ្វល់ថា មនុស្សនៅជុំវិញខ្លួន
ឬមិត្តភក្តិរបស់គេធ្វើអ្វីនៅសាលាទេ
ពីព្រោះគេដឹងនូវចំណុចចុងក្រោយដែលគេចង់ទៅដល់រួចទៅហើយ។
៦. កត់ត្រា និងសួរសំណួរ៖ ការកត់ត្រាគឺជាជំហ៊ានមួយដែលជួយឲ្យសិស្សអាចសរសេរអ្វីដែលជាគំនិតរបស់ខ្លួន
ទៅលើអ្វីដែលគេយល់ឃើញ ផ្សារភ្ជាប់ជាមួយអ្វីដែលសៀវភៅបានសរសេរ
និងគ្រូពន្យល់។
អ្នកក៏អាចរៀបចំជាកម្រងសំណួរខ្លីៗទៅលើមេរៀនដែលអ្នកបានសិក្សារួច
ហើយរៀនឆ្លើយដោយខ្លួនឯង បើមិនអាចឆ្លើយដោយខ្លួនឯងបាន
អ្នកអាចយកសំណួរទាំងនោះទៅសួរគ្រូបន្ថែមទៀត។
ប្រការនេះអាចជួយឲ្យអ្នកមានជំនាញមួយទៀត
គឺក្បួននៅក្នុងការស្រាវជ្រាវតាមរយៈកម្រង់សំណួរ។
៧. ចូលរួមសកម្មភាពក្នុងថ្នាក់៖
អ្នកក៏មិនត្រឹមតែសួរសំណួរនោះទេ
តែអ្នកត្រូវចូលរួមនៅក្នុងការសួរឆ្លើយជាមួយនឹងគ្រូ
និងមិត្តភក្តិនៅក្នុងថ្នាក់របស់អ្នក
ជាពិសេសនៅក្នុងសកម្មភាពជជែកពិភាក្សាក្រុមជាដើម។
ការចូលរួមបែបនេះជួយឲ្យខួរក្បាលរបស់អ្នកចាប់ផ្ដើមមានដំណើរការ
ពេលនោះវាកាន់តែបង្កើនល្បឿននៃការគិតរបស់អ្នក។
៨. បង្កើតទំនាក់ទំនងជាមួយគ្រូ៖
ការធ្វើបែបនេះធ្វើឲ្យអ្នកមានអារម្មណ៍ ថាមិនមានភាពភ័យខ្លាច
នៅក្នុងការបញ្ចេញមតិយោបល់ ឬគំនិតនានា។ មួយវិញទៀត នៅពេលដែលគ្រូ
ស្រឡាញ់និងចូលចិត្តអ្នក
ពួកគាត់នឹងជួយអ្នកក្នុងការបង្ហាញនូវចម្លើយ
ឬផ្ដល់នៅការពន្យល់ណែនាំ
ឬក៏អាចថាបង្ហាញអ្នកពីវិធីសាស្ត្រនានានៅក្នុងការសិក្សា។
កុំបារម្ភពីអ្នកដទៃថា អ្នកមានទំនាក់ទំនងបែបណាជាមួយគ្រូរបស់អ្នក
តែអ្នកត្រូវចាំថា បេសកម្មរបស់អ្នក
គឺត្រូវធ្វើយ៉ាងណាដើម្បីក្លាយជាសិស្សដែលជោគជ័យ។
៩. ប្រសិនបើអាច អ្នកត្រូវអង្គុយជិតគ្រូ៖ ការអង្គុយជិតគ្រូ
ជាសភាពបែបចិត្តសាស្ត្រមួយដែលជួយឲ្យអ្នកកាន់តែយកចិត្តទុកដាក់
ខ្ពស់ចំពោះមេរៀន និងការពន្យល់របស់គ្រូ។
១០. ស្វែងរកវិធីសាស្ត្រនានាដើម្បីធ្វើជាក្បួនក្នុងការសិក្សា៖
មនុស្សម្នាក់មានវិធីសម្រាប់ខ្លួនឯងរៀងៗខ្លួន
ហេតុនេះអ្នកត្រូវតែស្វែងរកឲ្យឃើញពីចំណុចពិសេសរបស់ខ្លួន
ថាតើអ្នកជាប្រភេទសិស្សដែលចូលចិត្តរៀនបែបណា?
រៀនបែបណាទើបធ្វើឲ្យអ្នកឆាប់ចាំ
ឆាប់យល់ពីមេរៀនដែលអ្នកបានរៀនរួច និងកំពុងរៀន។ នេះមានន័យថា
ការសិក្សាពីខ្លួនឯង
ដើម្បីរកឲ្យឃើញនូវអំណោយទានពីធម្មជាតិរបស់អ្នក។
១១. ផ្ចង់អារម្មណ៍ឲ្យមូល៖ មុនពេលចាប់ផ្ដើមចូលរៀន
ឬពេលកំពុងរៀនអ្នកត្រូវរៀបចំរបស់របរណាដែលធ្វើឲ្យរំខានដល់
អារម្មណ៍របស់អ្នក ដូចជា៖ សំឡេងទូរសព្ទរោទ៍ ការបើហ្វេសបុកជាដើម។
១២. ការសិក្សាជាក្រុម៖
ការរៀនតែម្នាក់ឯងវាពិតជាមិនអាចជួយឲ្យអ្នកមានគំនិតបានទូលំទូលាយ
បានទេ។ តែការសិក្សាជាក្រុម
គឺជាវិភាគទានមួយដ៏សំខាន់ក្នុងការជួយជំរុញ
ឲ្យការគិតរបស់អ្នកកាន់តែមានប្រភពច្រើនក្នុងការស្វែងរកចំណុចដែល
ល្អ និងត្រឹមត្រូវ។
១៣. បង្កើតឲ្យមានបរិយាកាសសប្បាយរីករាយ៖
ប្រសិនបើអ្នករៀនរហូតដោយមិនព្រមឲ្យខួរក្បាលរបស់អ្នកទទួលបានការ
សម្រាក់ និងទទួលបានការសប្បាយរីករាយ
នោះអ្នកនឹងប្រឈមមុខជាមួយនិងជំងឺខូចស្មារតី ឬបញ្ហាខួរក្បាល។
ហេតុនេះអ្នត្រូវតែបំពេញនៅចំណីអារម្មណ៍ខ្លះ
ដើម្បីឲ្យខួរក្បាលអ្នកបានសម្រាក់ និងកាត់បន្ថយភាពធុញថប់។
ដកស្រង់ចេញពី៖ www.thmeythmey.com
ដកស្រង់ចេញពី៖ www.thmeythmey.com

No comments:
Post a Comment