ការលក់ដែលទទួលបានជោគជ័យ
គឺកើតចេញពីការគិតនិងការអនុវត្ត។ ការលក់តម្រូវឲ្យ
មានការប្រើប្រាស់យុទ្ធសាស្ដ្រ ដំណាក់កាលនិងវិធីសាស្ដ្រក្នុងរវាស់ស្ទង់និងគ្រប់គ្រង។
ការលក់គឺត្រូវកើតចេញពីការប្ដេជ្ញាចិត្ត យ៉ាងមោះមុតជាទីបំផុត។ ខាងក្រោមនេះគឺជា
ជំហានទាំង ៥ សម្រាប់ឲ្យការលក់របស់អ្នកទទួលបានជោគជ័យ៖
ការលក់គឺត្រូវកើតចេញពីការប្ដេជ្ញាចិត្ត យ៉ាងមោះមុតជាទីបំផុត។ ខាងក្រោមនេះគឺជា
ជំហានទាំង ៥ សម្រាប់ឲ្យការលក់របស់អ្នកទទួលបានជោគជ័យ៖
១.
កំណត់គោលដៅទីផ្សារ
ជាដំបូងយើងត្រូវមាន គម្រោងកំណត់ពី គោលដៅទីផ្សាររបស់យើងឲ្យបានច្បាស់លាស់។ យើងត្រូវដឹងថាគោលដៅទីផ្សាររបស់យើង នៅកន្លែងណាខ្លះ និងសម្រាប់មនុស្សប្រភេទណាខ្លះ? នៅពេលដែលយើងដឹងទីតាំង និងប្រភេទអតិថិជនហើយ យើងត្រូវដឹងថាការលក់របស់យើងត្រូវចាប់ផ្ដើមពីកន្លែងណា។ បន្ថែមពីនេះ យើងត្រូវកំណត់ពេលវេលា និងចំនួននៃការលក់របស់យើងនៅទីតាំងនីមួយៗ។
២.
ភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយអតិថិជន
ជាធម្មតាយើងត្រូវតែធ្វើបញ្ជីដើម្បីកត់ត្រាពីអាសយដ្ឋានទំនាក់ទំនងអតិថិជនរបស់យើងដែលធ្លាប់បានមកជាវទំនិញរបស់យើង។ នៅពេលដែលយើងចុះធ្វើការលក់នៅទីណាមួយ
យើងអាចធ្វើការសើររើបញ្ជីមកវិញដើម្បីស្វែងរក
អតិថិជនណាដែល
នៅក្បែរទីនោះ ហើយធ្វើការទំនាក់ទំនងតាមទូរស័ព្ទ ដើម្បីឲ្យពួកគេមកទិញទំនិញថ្មី
របស់យើង។ ប្រសិនជាការលក់របស់យើងមិនត្រូវទីតាំងរបស់អតិថិជនមួយចំនួនក៏ដោយ
ក៏យើងនៅតែត្រូវធ្វើការទំនាក់ទំនង
និងផ្ដល់ព័ត៌មានឲ្យពួកគេបានដឹងផងដែរ។
៣. ដឹងពីអ្វីដែលត្រូវសួរអតិថិជន
មុននឹងយើងទៅកាន់គោលដៅនៃការលក់យើងត្រូវរៀបចំបញ្ជីសំណួរសម្រាប់សួរអតិថិជន។សំណួរទាំងនោះគឺទាក់ទងនឹងសុខទុករបស់ពួកគេដើម្បីឲ្យពួកគេមានអារម្មណ៍ ថាយើងយកចិត្តទុកដាក់
និងឲ្យតម្លៃលើពួកគេ។
បន្ទាប់មកយើងគួរសួរពីប្រភេទផលិតផល
ដែលពួកគេចង់បាន និងអ្វីដែលពួកគេចង់ឲ្យយើងផ្ដល់ឲ្យ។
៤. ចែកចាយ និងកសាង
ចែកចាយពីអ្វីដែលអ្នកចង់ធ្វើ និងផ្ដល់ឲ្យពួកគេនៅអ្វីដែលយើងបាននិយាយ។
យើងមិនត្រូវបាននិយាយបានតែមាត់ ដោយគ្មានការអនុវត្ដន៍នោះទេ។
៥. ការត្រួតពិនិត្យ
Ø តើការលក់របស់យើងទទួលបានអ្វីខ្លះហើយ ?
Ø តើមានចំនុចអ្វីខ្លះដែលមិនដំណើរការ ?
Ø តើអ្នកជួបផលវិបាកអ្វីខ្លះ នៅពេលដែលយើងដឹងពីដំណើរការនៃ ការងាររបស់យើង
បានច្បាស់លាស់ ? យើងនឹងមានភាពងាយស្រួលក្នុងការគ្រប់គ្រងលទ្ធផលរបស់យើង។ មិនតែប៉ុណ្ណោះប្រសិនជា មានបញ្ហាអ្វីមួយកើតឡើង យើងអាចរកវិធីដោះស្រាយបានទាន់ពេលវេលា ។

No comments:
Post a Comment