Sunday, August 9, 2015

​អត្ថបទៈ យុទ្ធ​សាស្ត្រ​រក​ប្រាក់​តាម ​Online​​

​យុទ្ធ​សាស្ត្រ​រក​ប្រាក់​តាម ​Online​​

ការ​រក​ប្រាក់​ក​ម្រៃ​តាម​ប្រព័ន្ធ​អិន​ធឺ​ណែត ​គឺជា​​កិច្ចការមួយដែលអ្នកអាច​ធ្វើ​បាន​នៅ​​គ្រប់​ទី​​ក​ន្លែង​ និង​គ្រប់ពេ​លវេ​លា។​ តើ​ធ្វើយ៉ា​ង​ណា​ទើប​អាច​រក​ប្រាក់​កម្រៃ​បាន?​ ​ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ខ្លះ​ សម្រាប់​ប្រិយ​មិត្ត​ដែល​មាន​បំណងដែ​លច​ង់រ​ក​ប្រាក់​កម្រៃ ​តាម​ប្រព័ន្ធអ៊ិ​នធឺ​ណែត​៖ ​




១. ​ចំណាយពេ​លទ​ទួល​ការ​រិះ​គន់លើ​​អ្វី​ដែល​អ្នក​ដាក់​លក់​មុន​ពេលចា​ប់ផ្ដើម​ទី​ផ្សារ​
បើពឹ​ង​ផ្អែក​ទៅ​លើ​តែ​បង​ប្អូន​ ក្រុម​គ្រួសារ​ និង​មិត្តភ​ក្ដិរ​បស់អ្នក ​ការរិះ​​គន់ដើ​ម្បី​ស្ថាបនា​នោះ​គឺ​មិន​ល្អ​ប្រសើរ​ឡើយ ​ដ្បិត​ពួក​គេ​មានទំ​នោរ​ និងម​នោសញ្ចេត​នា​ដ៏​ជ្រាល​ជ្រៅ​​ចំពោះ​អ្នក​។ ​ដូច្នេះសូ​ម​អ្នកចំ​ណាយ​ពេលទ​ទួ​ល​ការរិះ​​គន់លើ​​អ្វី​ដែលអ្នក​ធ្វើ​ ពី​អ្នក​ដទៃដូ​ចជា​​ដៃ​គូ​ជំនួញ និ​ងអ​តិ​ថិជនរ​បស់​អ្នក​។ ​
២. ​បង្កើតវ៉េ​ប​សាយ​មួយ
ដើ​ម្បីរ​ក​ប្រាក់ចំ​ណូល​បា​ន​តាមរ​យៈ ​online លោ​ក​អ្នក​ត្រូវ​មានវ៉ែ​ប​សាយ​ផ្ទាល់​ខ្លួន​មួយ ​ព្រោះវា​​នឹងជួ​យ​ធ្វើ​ឱ្យ​យ៊ីហោ​របស់​លោក​អ្នក​មាន​ភាព​ល្បី​ល្បាញលឿ​ន ​និង​ជាក​ត្តា​​ទាក់ទា​ញ​អ្នក​ចូល​រួម​ក្នុង​ការវិ​និ​យោគ​របស់​អ្នក​។ ​

​៣. ​ដឹង​អំពី​ការ​ប្រកួត​ប្រជែង ​និង​អតិថិ​ជន​របស់​អ្នក
​មុន​នឹងចា​ប់​ផ្ដើម​ធ្វើ​អ្វី​មួយ ​លោក​អ្នក​ត្រូវ​សិក្សា​អំពីទី​​ផ្សារក្នុង​ការល​ក់ផ​លិតផ​ល​ ដែល​រួម​មាន​ទាំងកា​រ​ប្រកួត​ប្រជែង​ និងអ​តិថិ​ជន​ដែល​អា​ច​នឹង​ប្រើ​ប្រាស់ផ​លិតផ​ល​របស់​​អ្នក​។ ​

. ​បង្កើត​ផែន​កា​រ​សកម្មភា​ពស​ម្រាប់កា​រល​ក់ ​និងទី​​ផ្សារ
​​ការ​រៀប​ផែនកា​រ​ក៏​ជា​រឿង​សំខាន់​ដែរ ​ព្រោះលោ​កអ្នក​មានក្ដី​ស្រមៃ​យ៉ាងច្បាស់​ មុន​ពេល​ដែលអ្នក​ចាប់ផ្ដើមដំ​ណើរ​របស់​អ្នក​។ ​ការ​​ធ្វើ​បែ​ប​នេះ​ ​វា​​បា​នប​​ញ្ជាក់ថា​​​​លោកអ្នក​​គឺ​​ជា​​មនុស្ស​​ដែល​ស្វាហាប់​ក្នុងកា​រឈា​ន​ឆ្ពោះទៅ​​រកកា​រ​សម្រេច​គោលដៅ​​។ ​​

​៥. ​ធ្វើកា​រងារ​ដោយ​ខ្លួន​អ្នក​ផ្ទាល់​ឱ្យបា​ន​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅបា​ន
​​ការ​ងាររ​ក​ប្រាក់ក​ម្រៃតា​ម​ online ​គឺ​ជា​កិច្ច​ការ​មួយ​ដែល​អ្នកអា​ច​ធ្វើដោ​យ​ខ្លួន​ឯងបា​ន ​ដោយ​មិន​ចាំ​បាច់ជួ​ល​បុ​គ្គ​លិក ​ឬកិ​ច្ចស​ហកា​រ​ពី​អ្នកដ​ទៃ​ឡើយ។​ ត្រូវ​ធ្វើ​វា​ឱ្យអ​ស់​លទ្ធភា​ព មុននឹ​ងកា​រស្វែង​រកជំ​នួញពី​​អ្នក​ដទៃ ​ដើម្បី​រក្សាប្រាក់ក​ម្រៃរ​បស់​អ្នក​ឱ្យ​បាន​ខ្ពស់។​ ​



No comments:

Post a Comment