Sunday, August 9, 2015

អានអត្ថបទៈ យុទ្ធ​សាស្ត្រ ​៥ យ៉ា​ងដើ​ម្បីប​ង្កើន​ប្រសិទ្ធ​ភាពនៃ​​ការ​ដឹកនាំ​​​




យុទ្ធ​សាស្ត្រ ​៥ យ៉ា​ងដើ​ម្បីប​ង្កើន​ប្រសិទ្ធ​ភាពនៃ​​ការ​ដឹកនាំ​​​

តើ​លោក​អ្នក​ធ្លាប់​កត់ស​ម្គាល់​ទេ​ថា ​មេដឹ​ក​នាំខ្លះមិ​ន​មានគុ​ណស​ម្បត្តិ​គ្រប់​គ្រាន់​ក្នុង​ការ​គ្រប់​គ្រង ​ដឹកនាំ​​ឡើយ ​ហើយកា​រងា​ររ​បស់ពួ​កគេ​​មិន​មាន​ប្រសិទ្ធ​ភាពទេ​ ​ទោះបី​​ជា​ពួកគេ​​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ងារយ៉ា​ងក៏​​ដោយ។​ ​




​ខាង​ក្រោម​នេះ​គឺ​ជា​​យុទ្ធ​សាស្ត្រគ​ន្លឹះ​ខ្លះ​ៗ ​ដែលលោ​ក​អ្នកអា​ចសិ​ក្សា​បាន​៖​ 
១. ​ចាប់​ពី​ថ្ងៃទី​១​
​ភាព​ជា​អ្នក​ដឹកនាំ​​ត្រូវ​ចាប់​ផ្ដើម​ពីថ្ងៃ​ដែលបុ​គ្គ​លិក​ម្នាក់​ៗ​ចាប់​ផ្ដើម​ធ្វើកា​រ ​មិនមែ​នចា​ប់​ផ្ដើម​នៅ​ថ្ងៃ​ដែលពួ​កគេ​​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​ ឬនា​យក​ផ្នែក​ណា​មួយ​​នោះ​ឡើ​យ។​ ​ហេតុ​អ្វីបា​នជា​​អ្នក​ត្រូវ​រង់ចាំ​?​

​២. ​បំពាក់​បំប៉ន​គុណ​សម្បត្តិ​ដល់​បុគ្គ​លិក​
​​មនុស្ស​មិន​មែន​ត្រូវ​ការតែ​ជំ​នាញប​ច្ចេក​ទេស​ឡើយ ​ដ្បិត​ត្រឹម​ជំនាញ​បច្ចេក​ទេសមិ​នអា​ច​ធ្វើ​ឱ្យ ​មនុស្ស​ម្នាក់​ ក្លាយជា​​មនុស្ស​ដែលមា​នគុ​ណស​ម្បត្តិ​គ្រប់​គ្រាន់ទេ​។​ ​ក្រៅ​ពី​ចំណេះ​បច្ចេក​ទេស ​មនុស្ស​ត្រូវ​ការភា​ពប៉ិ​ន​ប្រសប់​ក្នុង​ការ​ត្រិះ​រិះ​ពិចារណា​ បញ្ញា​ស្មារតី ​និងកា​រលើ​កទឹ​កចិ​ត្ត​។​

​៣.​ ជ្រើសរើ​ស​ផ្អែកលើ​បុ​គ្គ​លិកល​ក្ខណៈ​
​ពេល​ជ្រើស​រើសបុ​គ្គលិ​ក ​សូមអ្នក​កុំ​ផ្ដោត​លើ​សមត្ថ​ភាព​ខ្លាំង​ពេក ​ត្រូវ​ផ្ដោតទៅ​​លើ​បុគ្គលិ​កល​ក្ខណៈជា​​សំ​ខាន់ ​ដ្បិត​អ្នក​អាចប​ង្វឹក​បង្ហាត់​ចំណេះ​ដឹង​ឱ្យពួ​ក​គេនៅ​​ពេល​​ក្រោយ​បាន។​ ​ប៉ុន្តែ​ បើ​អ្នក​ជ្រើស​រើសម​នុស្ស​ដែល​គ្មាន​បុគ្គ​លិកល​ក្ខណៈ​ល្អហើ​យ លោ​ក​អ្នក​មិនអា​ចឱ្យ​ពួកគេ​​ទទួលខុ​ស​ត្រូវកា​រងា​រធំ​ៗឡើ​យ។​ ​

៤. ​កុំលើ​កត​ម្កើង​មនុស្ស​ដែលគ្មានស​មត្ថ​ភាព
​មនុស្សដែ​លគ្មាន​សមត្ថភា​ព​មិនត្រូវ​តម្លើង​តួ​នាទី ​ឱ្យ​ក្លាយទៅ​​ជា​ប្រ​ធាន​ផ្នែក​ ឬ​អ្នកគ្រប់គ្រងឡើ​យ ​ព្រោះ​ពួ​ក​គេ​មិនអា​ច​ក្លាយទៅ​ជា​​អ្នក​គ្រប់​គ្រងដ៏​​ល្អទេ​។​ 

៥. ​រក្សា​គំនិតថា​ A​+B=C
​ជា​អ្នក​គ្រប់​គ្រង ​អ្នក​មិន​ត្រូវ​អត្តនោ​ម័ត​តែ​ម្នាក់ឯ​ងឡើ​យ ​ព្រោះ​អ្នក​ត្រូវគិ​តថា​ ម​នុស្ស​ពីរនា​ក់​មា​នគំ​និត​ពីរ ​ប៉ុន្តែ​បន្ទាប់​ពីជ​ជែក​ពិភាក្សា​គ្នា ​ពួកគេ​​អាចនឹ​ងមា​នគំ​និត៣​ បើ​ពួ​កគេ​​ចេះ​សំយោ​គគំ​និត​ទាំងពី​ររ​បស់​ពួកគេ​នោះ។​ 




No comments:

Post a Comment