Sunday, August 9, 2015

អានអត្ថបទខាងក្រោមៈ ​រឿង​ពិ​ត​១០​យ៉ាង​អំពី​ព្រះសម្មាសម្ពុទ្ធ​ពុទ្ធ


រឿង​ពិ​ត​១០​យ៉ាង​អំពី​ព្រះសម្មាសម្ពុទ្ធ​ពុទ្ធ





​១. គោ​ល​ធំៗ​បី​
​ព្រះ​ពុទ្ធ​បាន​បង្រៀ​ន​សាវ័ក​របស់​ព្រះអង្គ​នូវ​គោល​ធំៗ​បី​៖ ​កុំ​មាន​​អវិជ្ជា កុំ​ស្អប់​អ្នក​ដទៃ​ 
និង​កុំ​ឆាប់​ខឹង។ ​

២. ​ព្រះ​អង្គ​បាន​បោះ​បង់​ចោល​នូវ​ព្រេង​សំណាង​របស់​ព្រះ​អង្គ​
​កើត​ក្នុង​ត្រ​កូល​ក្សត្រ ​ព្រះ​អង្គ​បា​ន​បោះ​បង់​ចោល​នូវ​ទ្រព្យ​សម្បត្តិ​​គ្រប់​យ៉ាង​ ដើម្បី​ស្វែង​រក​នូវ​សច្ចធម៌​ ដោយ​សា​រ​ព្រះ​អង្គ​បាន​​ប្រទះ​​ឃើញ​មាន​ជន​ក្រី​ក្រ ​និង​មនុស្ស​ដែល​មាន​ជំងឺ​នៅ​ក្បែរ​​ព្រះ​បរម​រាជ​វាំង​របស់​ព្រះ​អង្គ​។​ 

​៣. ​ព្រះ​អង្គ​មិន​ធាត់​កន្ធូក​ឡើយ​
​តាម​ពិត​ព្រះ​ពុទ្ធ​មិន​មាន​រាង​ធាត់​កន្ធូក​ដូច​អ្វី​ដែល​យើង​បាន​ឃើញ​​នូវ​ក្នុង​រូប​ឡើយ ​ប៉ុន្តែ​រូប​រាង​ធាត់​នោះ​គឺ​តំណាង​ឱ្យ​សុភ​មង្គល​។ ​​មាគ៌ា​ម​ជ្ឈិម​បដិប​ទា​គឺ​ជា​ការ​ប្រកាន់​យក​របស់​ព្រះពុទ្ធ​ ហើយ​​ព្រះ​អង្គ​ចំណាយ​ពេល​ក្នុង​ដំណើរ​ដោយ​ថ្មើរ​ជើង ​រាប់​រយ​គីឡូ​ម៉ែត្រ​​ដើម្បី​បង្រៀន​អំពី​មេរៀន​ត្រាស់​ដឹង​របស់​ព្រះអង្គ​។ ​

​៤. ​ត្រូវ​បាន​គេ​ទស្សន៍​ទាយ​ថា​នឹង​អាច​ផ្លាស់​ប្ដូរ​ពិភព​លោក​
​ក្រោយ​ពេល​ព្រះ​អង្គ​ប្រសូតិ​បាន​២​ឬ​៣​ថ្ងៃ ​គ្រូ​អាចារ្យ​ម្នាក់​បាន​ទស្សន៍​ទាយ​ថា ​ព្រះ​អង្គ​នឹង​ក្លាយ​ទៅ​ជា​ស្ដេច​ចក្រ​ បើ​មិ​ន​ដូច្នោះ​ទេ​ ព្រះ​អង្គ​នឹ​ង​ក្លាយ​ទៅ​ជា​អ្ន​ក​ប្រាជ្ញ​ដែល​អាច​ផ្លាស់​​ប្ដូរ​ពិភព​លោក​។ ​

​៥.​ ព្រះ​អង្គ​រស់​នៅ​តាម​មាគ៌ា​កណ្ដាល​
​នៅ​ក្នុង​ពេល​​ដែលព្រះ​អង្គ​ស្វែង​រក​នូវ​ការ​ត្រាស់​ដឹង ​មា​ន​សាសនា​ច្រើន​ណាស់​ដែល​បាន​អនុ​វ​ត្ត​នូវ​មាគ៌ា​ផ្សេងៗ​ ដូច​ជា​ការ​ធ្វើ​បាប​រាង​កាយ​យ៉ាង​លំបាក ​និង​ការ​បង្អត់​អាហារ​ជា​ច្រើន​​សប្ដាហ៍
​ជា​ដើ​ម​។ ​ដោយ​បាន​ស្វែង​យល់​អំពី​មាគ៌ា​ទាំង​នេះ ​ព្រះ​អង្គ​បាន​​អនុ​វត្ត​នូវ​មាគ៌ា​កណ្ដាល ​ដែល​អាច​ឱ្យ​ព្រះ​អង្គ​ទទួល​បាន​នូវ​កា​រ​ត្រាស់​ដឹង​ពេញ​បរិបូរណ៌​។ ​

​៦.​ ព្រះ​អង្គ​សមាធិ​៣​ថ្ងៃ​ដើម្បី​ទទួល​បាន​ការ​ត្រាស់​ដឹង​
​ដើម្បី​ទទួល​បាន​ការ​ត្រាស់​ដឹង​ ព្រះ​អង្គ​បាន​សច្ចា​ក្នុង​ចិត្ត​ថា​នឹង​គង់​នៅ​ក្រោម​ដើម​ឈើ ​ធ្វើ​សមាធិ​រហូត​ដល់​ព្រះ​អង្គ​បាន​រួច​រំ​ដោះ​ចេញ​អំពី​ទុក្ខ​សោក​ទាំង​ពួង​។​ ដោយ​បាន​ផ្ចាញ់​មា​​រ​យ៉ាង​​ច្រើន ទី​បំផុត​ព្រះ​អង្គ​បាន​ត្រាស់​ដឹង​ ហើយ​ត្រូវ​បាន​គេ​ស្គាល់​ថា ​ព្រះ​សម្មាសម្ពុទ្ធ​។​ 

​៧. ​មេរៀន​របស់​ព្រះ​អង្គ​ត្រូវ​បាន​បង្រៀន​ប្រក​ប​ដោយ​សន្តិភាព​
​ខុស​អំពី​សាសនា​ និង​លទ្ធិ​ដទៃ​ មេរៀន​របស់​ព្រះ​សម្មាសម្ពុទ្ធ​ត្រូវ​បាន​បញ្ជ្រាប​ដោយ​គ្មាន​អំពើ ​ហិង្សា​ដូច​ជា​ការ​ពន្យល់​ផ្ទាល់​​មាត់ ​និង​ឆ្លាក់​លើ​ផ្ទាំង​ថ្ម​ជា​ដើម​។ ​

​៨.​​ ព្រះអង្គ​ជា​គ្រូ​ដ៏​សាមញ្ញ​បំផុត​
​សាវ័ក​របស់​ព្រះ​សម្មាសម្ពុទ្ធ​មិន​បាន​សំគាល់​ព្រះពុទ្ធ​ថា​ជា​ព្រះ​អាទិទេព​ ឬ​ជា​អវតា​រ​បស់​ព្រះ​ជា​ម្ចាស់​អង្គ​ណា​ឡើយ​។ 

​​៩. ទីដែល​ព្រះអង្គ​បាន​ត្រាស់​ដឹង​គឺ​នៅ​តែ​មាន​អ​ត្ថិ​ភាព​ដល់​សព្វ​ថ្ងៃ​
​កន្លែង​ដែល​ព្រះ​អង្គ​បាន​ត្រាស់​ដឹង ​គឺ​នៅ​ក្រោម​ដើម​ពោធិ៍​មួយ​ដើម​ត្រូវ​បាន​គេ​ថែ​រក្សា​រ​​ហូត​ដល់​ បច្ចុប្បន្ន​។ ​

​១០. ​ពាក្យ​បណ្ដាំ​ចុង​​ក្រោយរបស់​ព្រះ​អង្គ​
​ព្រះ​ពុទ្ធ​បាន​ចំណាយ​ពេល​៤៥​ព្រះវស្សា​ក្រោយ​ពេល​ដែល​ព្រះអង្គ​បាន​ត្រាស់​ដឹង ​ដើម្បី​បង្រៀន​ នូវ​មេរៀន​របស់​ព្រះអង្គ ​ហើយ​ព្រះ​អង្គ​បាន​ចូល​បរិនិព្វាន​នៅ​ព្រះ​ជន្ម​៨០ព្រះ​​វស្សា​។​ ពាក្យ​បណ្ដាំ​ចុង​ក្រោយ​របស់​ព្រះអង្គ​នោះ​គឺ ​វត្ថុ​ដែល​ផ្គុំ​ទាំង​ឡាយ​នៅ​ក្នុង​លោក​នេះ​​គឺ​អនិច្ចា ​(ប្រែប្រួល) ​វា​មិន​តាំង​នៅ​ជា​អមតៈ​ឡើយ ​ដូច្នេះ​សូម​អ្នក​ទាំង​ឡាយ​ខិត​ខំ​ប្រឹង​​ប្រែង​ដោយ​ខ្លួន​ឯង ​ដើម្បី​រំដោះ​ខ្លួ​ន​ដោយ​ខ្លួន​ឯង​ផ្ទាល់​ ។ ​

No comments:

Post a Comment