វ័យ ៣ យ៉ាង
២. ទុតិយវ័យ រាប់តាំងពីអាយុ ២៥ ឆ្នាំ រហូតដល់ ៥០ ឆ្នាំ ចាត់ជាទុតិយវ័យ ។
៣. តតិយវ័យ រាប់តាំងពីអាយុ ៥០ ឆ្នាំ រហូតដល់ ៧៥ ឆ្នាំ ចាត់ជាតតិយវ័យ ។
មាន ១០ នោះ គឺៈ
១. មន្ទទសកវ័យ វ័យទន់ខ្សោយ រាប់តាំងពីអាយុ ១ ឆ្នាំ ដល់ ១០ ឆ្នាំ
២. ខិឌ្ឌាទសកវ័យ វ័យសប្បាយ រាប់តាំងពីអាយុ ១០ ឆ្នាំ ដល់ ២០ ឆ្នាំ
៣. វណ្ណទសកវ័យ វ័យស្រស់ស្អាត រាប់តាំងពីអាយុ ២០ ឆ្នាំ ដល់ ៣០ ឆ្នាំ
៤. ពលទសកវ័យ វ័យមានកម្លាំង រាប់តាំងពីអាយុ ៣០ ឆ្នាំ ដល់ ៤០ ឆ្នាំ
៥. បញ្ញាទសកវ័យ វ័យមានបញ្ញា រាប់តាំងពីអាយុ ៤០ ឆ្នាំ ដល់ ៥០ ឆ្នាំ
៦. ហានិទសកវ័យ វ័យអន់ថយ រាប់តាំងពីអាយុ ៥០ ឆ្នាំ ដល់ ៦០ ឆ្នាំ
៧. បញ្ភារទសកវ័យ វ័យដែលរាងកាយចាប់ផ្តើមកោងងតិចៗ រាប់តាំងពី អាយុ ៦០ ឆ្នាំ ដល់ ៧០ ឆ្នាំ
៨. វង្កទសកវ័យ វ័យដែលរាងកាយកោងខ្លាំង រាប់តាំងពី អាយុ ៧០ ឆ្នាំ ដល់ ៨០ ឆ្នាំ
៩. មោមូហទសកវ័យ វ័យវង្វេង រាប់តាំងពីអាយុ ៨០ ឆ្នាំ ដល់ ៩០ ឆ្នាំ
១០. សយនទសកវ័យ វ័យដេកមិនក្រោកឡើង រាប់តាំងពីអាយុ ៩០ ឆ្នាំ ដល់ ១០០ ឆ្នាំ
វ័យទាំង ១០ ដែលពោលមកនេះ ជាការសម្តែងតាមវ័យដែលកំណត់ អាយុ ១០០ ឆ្នាំ ជាអាយុក្ខ័យ ប្រសិនបើសម័យដែលអាយុ ក្នុងបដិច្ចសមុប្បទនេះ ពាក្យថា ជរា សំដៅ មកវយោវុទធិជរា និងបាដកជរា ។ ហើយជរាទាំង ២ នេះ ជាជរាដែលទាក់ទងជាមួយរូបធម៌ ប៉ុណ្ណោះ ក្នុងនាមធម៌មិនមែនមានជរាប្រភេទនេះទេ ។
ធម្មតាអាយុរបស់រូបធម៌មួយរូបៗនោះ មានអាយុស្មើនិង អាយុរបស់ចិត្ត ១៧ ខណៈ ព្រោះហេតុដូច្នោះ បើពោលដោយសភាវបរមត្ថហើយ រូបនោះចាស់ រូបនោះខ្សោយ មិនមានឡើយ តែយើងឃើញថា សក់ស្កូវ ធ្មេញបាក់ ស្បែកជ្រួញ ជាដើម ក៏ជារឿងដែយើងសម្មតិគ្នាថា ចាស់ នោះឯង ដោយហេតុនេះ បើវៀរខណិកជរា បដិច្ឆន្នជរា និងបរមត្ថជរាចេញហើយ ជរាក្រៅពីនោះ ក៏ជាបញ្ញត្តិជរាទាំងអស់ ។
ម៉្យាងទៀតជរា នេះជាវត្ថុដែលឃើញមិនបាន ព្រោះជាធម្មារម្មណ៍ ដែលថាសក់ស្កូវ ធ្មេញបាក់ជាដើមនោះ ក៏មិនមានជាតួខ្លួនយើង ជាផលដែលកើតពីអំណាចនៃជរាម៉្យាងទៀត តែបុគ្គលទាំងឡាយបានឃើញសក់ស្កូវ ធ្មេញបាក់ ជាដើម ហើយក៏ដឹងថា អ្នកនេះ អ្នកនោះជរាហើយ ។
ប្រសិនបើសួរថា ហេតុអ្វីជរា មានសក់ស្កូវ ធ្មេញបាក់ជាដើម ទើបប្រាកដដល់មនុស្សដែលមានអាយុច្រើនៗ ហើយ ចំណែកក្មេងៗនិងកំលោះក្រមុំនោះមិនប្រាកដ ដូចជាថា ភាពជរានេះមានចំពោះតែមនុស្សចាស់ប៉ុណ្ណោះ ក្មេងៗកំលោះក្រមុំមិនមាន ដូច្នេះព្រោះហេតុអ្វី ? ចំណុចនេះឆ្លើយថា ធម្មតាជរានោះ រមែងមានដល់សត្វទាំងឡាយទូទៅ មិនថាជាមនុស្សចាស់ ក្មេង ឬកំលោះក្រមុំក៏ដោយ ហើយជរានេះមានតួនាទីធ្វើឲ្យរូបធម៌ ចូលដល់សភាពចាស់ដូចគ្នាទាំងអស់ ។ ក្មេងៗតូចៗដែលទើបធំរហូតដល់កំលោះក្រមុំនោះ ក៏ដោយអំណាចនៃជរា មនុស្សកំលោះក្រមុំ ដែលចម្រើនវ័យរហូតដល់ចាស់នោះ ដោយអំណាចជរាដូចគ្នា ព្រោះសភាពចាស់នេះចែកចេញជា ២ ប្រភេទគឺ ចាស់ឡើង ហៅថា អភិកកាមជរា ម៉្យាង ចាស់ចុះ ហៅថា បដិកកម្មជរា ម៉្យាងសម្រាប់ជរាដែលមាននៅក្នុងក្មេង តាំងពីវ័យ មន្ទទសកៈ រហូតដល់ ពលទសកៈ នោះ ជាភិកកម្មជរា គឺ ជរាដែលចាស់ឡើង ដោយហេតុនេះឯង ក្មេងៗតូចទើបធំឡើងតាមលំដាប់ រហូតដល់ទីបំផុតនៃអភិកកម្មជរា បន្ទាប់ពីនោះក៏ចាស់សន្សឹមៗជាលំដាប់ ប្រាកដអាការៈ ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញ ភ្នែកព្រិល ជាដើម រហូតដល់ស្លាប់ ហៅថា បដិកកម្មជរា ដែលជាដូច្នេះព្រោះអំណាចនៃ ជិរណតេជោ ដែលដុតបំផ្លាញរូបធម៌ឲ្យមានអាការៈ អន់ថយជាលំដាប់នោះឯង ។
ម៉្យាងទៀត អាការដែល ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញ ភ្នែកងងឹត ជាដើម ដែលជា វយោវុទធិជរា ទាំងនេះ រមែងមិនមានដល់ពួកទេវតានិងព្រហ្មទាំងឡាយនេះ ក៏ព្រោះពួកទេវតានិងព្រហ្មទាំងឡាយនោះមានកម្មជ្ជរូប ជាមូលដ្ឋានណែនជាងឧតុជ្ជរូប និងអាហារជ្ជរូប ចំណែកពួកមនុស្ស និងសត្វតិរច្ឆានទាំងឡាយ មានកម្មជ្ជរូបកើតតិចជាង ឧតុជ្ជរូប និងអាហារជ្ជរូប ព្រោះហេតុដូច្នោះ ទើបមាន វយោវុទធិជរា កើតឡើងប្រាកដច្រើន ។
ស្រង់ចាកពីសៀវភៅ " បដិច្ចសមុប្បាទ " រៀបរៀងដោយ ភិក្ខុសីលសំវរោ ស៊ូ-សាមុត ។

No comments:
Post a Comment